ព័ត៌មានជាតិ

របួសធ្ងន់ស្រាល២នាក់ក្នុងនោះមានព្រះសង្ឃ១អង្គ ករណីរថយន្តបែនបុកម៉ូតូនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កាលពីវេលាម៉ោង៦និង២០នាទី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវក្រាលកៅស៊ូចំណុចភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ន់ដាយ ពណ៌ទឹកប៊ិច ( ប្រភេទបែន) ពាក់ស្លាកលេខតាកែវ3A-2777 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរមកពីទិសខាងកើតទិសខាងខាងលិច មកដល់ចំណុចខាងលើ បាន ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដា C125ពណ៏ខ្មៅ សេរីឆ្នាំ2020 ពាក់ស្លាកលេខ កំពង់ស្ពឺ1Q -3726 ជិះគ្នាពីនាក់ អ្នកបើកបរដោយឈ្មោះ ណា ចា ភេទប្រុសអាយុ ឆ្នាំមានទីលំនៅភូមិ ឃុំតាំក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកជិះពី ក្រោយ ជាព្រះសង្ឃព្រះនាមថាវ សុខខន ព្រះជន្ម៣៧ព្រះវស្សាគង់នៅវត្តអង្គស្នៀត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងរបួសមនុស្សនឹង ខូចខាតសម្ភារដូចខាងក្រោម÷
– មនុស្សរបួសធ្ងន់01 នាក់ ប្រុស ( អ្នកបើកបរម៉ូតូ)
– មនុស្សរបួសស្រាល 01 នាក់ ប្រុស អ្នកជិះពីក្រោយ(ព្រះសង្ឃ)
– ខូចខាតម៉ូតូ01 គ្រឿង ធ្ងន់
– ខូចខាតរថយន្ត01 គ្រឿងស្រាល
ចំពោះអ្នក រងរបួសត្រូវបានរថយន្តដឹកទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែកអ្នកបើកបររថយន្តពេលបុករួចបានចុះគេចខ្លួនបាត់ រថយន្តនិងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្មេង ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់