ផ្ទះ ព័ត៌មានជាតិ រថយន្តToyota ...

រថយន្តToyota Hilux vigo ស្លាកលេខ រដ្ឋ កំពង់បើកសុខៗផ្ទុះកង់រេចង្កូតធ្លាក់ចូលប្រឡាយ សំណាងបានលោក​​​ ប៉ូយ ជួយ

0

កំពង់ឆ្នាំង: រថយន្តHilux vigo មួយគ្រឿងពេលដែលកំពង់បើកសុខៗស្រាប់តែផ្ទុះកង់រេចង្កូតធ្លាក់ចូលប្រឡាយទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទី ស្ថិតនៅចំណុចវាលរមាស ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្ត ១ គ្រឿងម៉ាកToyota Hilux vigo ស្លាកលេខ រដ្ឋ បើកបរពីត្បូង ទៅជើង ក្នុងគោលបំណងពីភ្នំពេញទៅ ពោធិ៍សាត់ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ផ្ទុះកង់មុខ រេចង្កូតធ្លាក់ចូលប្រឡាយទឹក ក្នុងនោះមានអ្នកបើកបរ និង អ្នករួមដំណើរមានគ្នា ៦ អ្នក ប្រុស១នាក់ស្រី៥នាក់ រង់របួសធ្ងន់ និង ស្រាល ចំណែកអ្នកបើកបរ ភេទស្រីរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ស្រុកទឹកផុស បានចុះដល់ទីតាំងនិង បញ្ចូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា ក្នុងហេតុខាងលើក្រោយពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ឈ្មោះប៉ូយ
ដែលឃើញហេតុការណ៍មុនគេ ខំប្រឹងជួយខ្នះខ្នែង ឈានដល់គាស់ទ្វាររថយន្ត ដើម្បីសង្គ្រោះអ្នកនៅក្នុងរថយន្ត ចំណាយអស់រយ:ពេលយ៉ាងយូរ ទើបយកអ្នករួមដំណើរចេញពីក្នុងរថយន្តមកបាន។

បច្ចុប្បន្នរថយន្តខាងលើត្រូវបានសមត្ថកិច្ច ហៅឡានស្ទូចទៅរក្សាទុកដើម្បី ដើម្បីរងចាំម្ចាស់មកទទួល៕

 

មតិយោបល់