ព័ត៌មានជាតិ

ព័ត៌មានបន្ថែមជុំវិញករណីប្តី ចាក់​សម្លាប់​ប្រពន្ធ ​រួច​អារ.ក​ខ្លួនឯង​ របួសធ្ងន់ ពេលនេះជនសង្ស័យ បញ្ជូនទៅសង្រ្គោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ យក​កាំបិត​ចុង​ស្រួច​ ចាក់​ទៅ​លើ​ប្រពន្ធ​ជា​ច្រើន​កាំបិត​រហូត​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​ រួច​អារ.ក​ខ្លួនឯង​តាម​ក្រោយ​ តែ​មិន​ស្លាប់​ រង​របួសធ្ងន់​ បន្ទាប់ពីរ​ខឹង​ប្រពន្ធ​សុំ​ជានា​គ្នា​វិញ​ តែ​ប្រពន្ធ​មិន​ព្រម​ ក្រោយ​ពី​លែងលះ​គ្នា​បាន​មួ​យស​ប្តា​ហ៍​។​

ករណី​ឃាតកម្ម​នេះ​ បាន​កើតឡើង​ នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២០
​វេលា​ម៉ោង​ ២០​និង​២៥​នាទី​ ត្រង់​ចំណុច​ផ្លូវ​រណប​ខាងក្នុង​ ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ព្រៃ​រកា​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ សុខ​ ផ​ល្លី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ភូមិ​ត្រពាំង​ពើក​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។​ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ ឆាយ​ ធន់​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ ភូមិ​ត្រពាំង​ខ្នារ​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​)​ ។​ ក្នុង​ករណី​នោះ​ដែរ​ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន​ ៖​ ម៉ូតូ​ពីរ​គ្រឿង​.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១៧​មួយ​គ្រឿង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1GF-9307​ ជា​របស់​ជនសង្ស័យ​ ​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០២០​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AI-4049​ ជា​របស់​ជន​រង​គ្រោះ​.​ និង​កូនកាំបិត​ចុង​ស្រួច​ចំនួន​មួយ​។​

​ ប្រភព​ដដែល​បន្ត​ថា​ កន្លង​មក​ជនសង្ស័យ​ជា​ប្តី​ និង​ជន​រង​គ្រោះជា​ប្រពន្ធ​បាន​លែងលះ​គ្នា​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ​ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រង់​នឹង​គ្នា​ ដោយ​ជនសង្ស័យ​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក​។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ ប្រជាពលរដ្ឋ​ម្នាក់​ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ បានឃើញ​ជន​រង​គ្រោះ ​និង​ជនសង្ស័យ​ជិះ​ម៉ូតូ​​ មក​ឈប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ ខាង​មុខ​ហាង​លក់​ខោអាវ​របស់​ខ្លួន​ បន្ទាប់​មក​ក៏​ឮ​សំទ្បេង​មនុស្ស​ស្រី​ម្នាក់​ស្រែ​កថា​ ជួយ​ផង​មាន​មនុស្ស​ចាក់​សម្លាប់​គ្នា​ហើយ​ ឮ​ដូច​នោះ​ក៏​ចេញ​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ដួល​ស្លាប់​ទៅ​លើ​ដី​ ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​ខ្លួនឯង​ និង​អារ.ក​ខ្លួនឯង​បន្ថែម​ទៀត​ ភ្លាមៗ​នោះ​ក៏​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​នគរបាល​ និង​នគរបាល​ជំនាញ​ស្រុក​ និង​មានការ​សហការ​ជាមួយ​មេឃុំ​ឆក់​ឈើ​នាង​ គ្រូពេទ្យ​មណ្ឌល​សុខភាព​ពើក​ មេ​ភូមិ​ព្រៃ​រការ​ បងប្អូន​នៃ​សព​ បាន​ពិនិត្យ​លើ​ជន​រង​គ្រោះ​ឃើញ​ថា​ មាន​ស្លាកស្នាម​ដូច​ជា​ផ្នែក​ខាង​មុខរបួស​ចំ​ដើម​ទ្រួ​ង​ទំហំ​៣​ស​.​ម​ គុណ​ ១​ស​.​ម​ ជម្រៅ​ ធ្លុះ​ចន្លោះ​ឆ្អឹងជំនី​.​ផ្នែក​ខាងក្រោយ​ របួស​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ក្រោម​បោះដៃផុត​ទំហំ​ ៥​ស​.​ម​ គុណ​ ២​ស​.​ម​ ជម្រៅ​ចន្លោះ​ឆ្អឹងជំនី​ដល់​ក្នុង​របួស​ខាងក្រោយ​ផ្នែក​ខាងស្តាំ​ខ្នង​ទំហំ​ ២​ស​.​ម​គុណ​១​ស​.​ម​ ជម្រៅ​ដល់​ក្នុង​របួស​លើ​ចង្កេះ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ផុត​ឆ្អឹងជំនីរ​ទំហំ​ គុណ​ ១​ស​.​ម​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​(​ចាក់​សម្លាប់​)​។​

​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជួន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដើម្បី​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់