ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវអាណាព្យាបាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ព្រោះតែហេតុមួយនេះ!….

ប៉ៃលិន:​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ បានបញ្ជូនយុវជន​ញៀនថ្នាំម្នាក់ឈ្មោះ​ ចាន់​ សច្ច: ភេទ​ប្រុស​ អាយុ៣៤​ឆ្នាំ​ មុខរបរ​ លក់ដូរ រស់នៅភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ទៅកាន់មណ្ឌលអប់រំកែប្រែជីវិតថ្មីភ្នំបាក់​ ​(ខេត្តបន្ទាយមានជ័យ)​ ដើម្បី​ស្ដានីតិសម្បទា​ និងបន្សាបគ្រឿងញៀន​ តាមការស្នើសុំរបស់អាណាព្យាបាល៕

មតិយោបល់