ទីក្រុងរ៉ូម: លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីតាលីបានចេញមកប្រកាសកាលពីម្សិលមិញថាចំណាត់ខ្មាំង7នាក់ដែលបានចាប់នៅក្នុងប្រទេសNigeriaនោះត្រូវបានគេសម្លាប់អស់ហើយ នេះបើយោងតាមការអះអាងរបស់ក្រុមបះបោលអ៊ីស្លាម។សភាចារបុរសរបស់អ៊ីតាលីបានបើកការស៊ើបអង្កេតលើករណីនេះហើយដោយសារតែម្នាក់ក្នុងចំណោមជនរងគ្រោះជាជនជាតិអ៊ីតាលី។
តាមរបាយការណ៍ទាំង7នាក់នោះមាន4នាក់ជាជនជាតិលីបង់ដែលអង់គ្លេសម្នាក់និងក្រិកម្នាក់ផងដែរត្រូវបានគេចាប់ជំរិតតាំងពីថ្ងៃទី16កុម្ភះហើយត្រូវបានគេជឿជាក់ថាក្រុមសាសនាអ៊ីស្លាមមួយក្រុមដែលមានឈ្មោះAnsaruជាក្រុមមានទំនាក់ទំនងនឹងក្រុមអាល់កៃដាផងជាអ្នកនៅពីក្រោយរឿងនេះ។ជនជាតិអ៊ីតាលីដែលបានសម្កាប់មានឈ្មោះSilvano Trevisanអាយុ69ឆ្នាំជាវិស្វករហើយលោកបានធ្វើការនៅក្រៅប្រទេសអ៊ីតាលីអស់រយះពេលរាប់សិបឆ្នាំមកហើយ។
ក្រុបAnsaruនេះបានបញ្ចាក់ប្រាប់ពីការចាប់ជំរិតតាមរយះពីក្រុមហ៊ុនសំណង់មួយដែលមានទីតាំងនៅភាគខាងជើងនៃតំបន់មួយនៃទីក្រុងBauchiក្រោយពីបានដុតកំទេចឡានប៉ូលិសជាច្រើនគ្រឿងនិងបាញ់បំផ្ទុះទ្វារក្រោយនៃក្រុមហ៊ុននិងសម្លាប់សន្តិសុខផង។
លោករដ្ឋមន្ត្រីក្រសួងការបរទេសបានបដិសេធនូវការប្រើប្រាស់កងកំលាំងទាហានក្នុងប្រតិបត្តការជួយសង្គ្រោះចំណាត់ខ្មាំងក្រោយពេលក្រុមបះបោលបានប្រកាសថាការសំលាប់គឺស្ថិតក្នុងពេលដែលមានប្រតិបត្តការពីសំណាក់ក្រុមទាហាន។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនវិស្វករជនជាតិអ៊ីតាលីម្នាក់ត្រូវបានសំលាប់ជាមួយនឹងមិត្តរួមការងារជនជាតិអង់គ្លេសម្នាក់ទៀតខណះដែលខ្លួនបានប្រើប្រាស់ប្រតិបត្តការទ័ពដើម្បីជួសង្គ្រោះចំណាត់ខ្មាំង៕
មតិយោបល់