ព័ត៌មានជាតិ

ជាប់ខ្នោះទាំងយប់បន្ទាប់ពីលួចម៉ូតូបានសម្រេចតែរត់មិនរួច

ភ្នំពេញ: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង ។

ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សេង ម៉េងទី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ខេត្តព្រះស៊ីហនុ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ នួន សុបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយផ្កាឈូក ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-៨១៤៩ ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់