ព័ត៌មានជាតិ

លាន់ផាំងដូចរន្ទះ!​ រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់​ រងរបួសធ្ងន់

ត្បូងឃ្មុំ: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង៣២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2U-2110 លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ ក្រហម គ្មានផ្លាកលេខ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ រីឯអ្នកបើកបររថយន្ត ក្រោយកើតហេតុបានរត់គេចខួនបាត់ស្រមោល ។

មូលហេតុ៖ បណ្តាលមកពីបើកបរល្បឿនលឿន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន នឹងស្វែងរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ៕

មតិយោបល់