ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ២នាក់ ជាមុខសញ្ញាក្មេងទំនើង បង្កអសន្តិសុខនៅក្នុងមូលដ្ឋាន

តាកែវ: នៅយប់ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានជាពិសេសករណីគប់កញ្ចក់រថយន្តប្រជាពលរដ្ឋ រថយន្តដឹកទំនិញ ដែលចរាចរណ៍ពេលយប់នៅលើផ្លូវជាតិលេខ០៣ ត្រង់ចំណុចភូមិចមពលឃុំពពេល ស្រុកត្រាំកក់ ។

ក្រុមក្មេងដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ សាយ មករា ភេទ ប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ ផន នីត ភេទ ប្រុស អាយុ១៧ឆ្នាំនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ០១គ្រឿង ចំពាមកៅស៊ូ០១ ។

បច្ចុប្បន្នជនសង្ស័័យនិងវត្ថុតាង កម្លាំងជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់