ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

ត្បូងឃ្មុំ: រងរបួសធ្ងន់ស្រាសទាំងសងខាងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១១ ចំណុចមុខផ្ទះឈ្មោះ ថា សាម៉ុន ស្ថិតនៅភូមិអំពិលជុំ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក។

ម៉ូតូម៉ាក ហុងដាឌ្រីមសេ 125 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1FM- 0612 បើកបរឆ្លងផ្លូវបេតុងពីលិចទៅកើត បង្កជាមួយម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្ដោងរ៉ុម៉ក បើកបរមកពីទិសជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើ បានគេចម៉ូតូសេ125 មិនផុត បុកជាប់អូសទៅដួលនៅចិញ្ចើមផ្លូវខាងកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាក C 125 រងរបួសស្រាល និងអ្នកបើកបរ ម៉ូតូម៉ាក វ៉េវ សណ្ដោងរ៉ឺម៉ក រងរបួសធ្ងន់ ។

ជនរងគ្រោះក្រោយកើតហេតុ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាន
នគរបាលស្រុកអូរាំងឪ៕

មតិយោបល់