ព័ត៌មានជាតិ

ម៉ូតូវ៉ាជែងរថយន្ត បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ នៅស្រុកដងទង់

កំពត: នៅថ្ងៃសុក្រ ២រោចខែភទ្របទ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ រវាងរថយន្តនិងម៉ូតូក្នុងទិសស្របគ្នា។

១/បង្កឡើងដោយម៉ូតូវ៉ាជែងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1AI-1106 ធ្វើដំណើរពីកើតទៅលិចបើកបរដោយឈ្មោះ គាំ ខាន់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំក្រាំងអំពិល ស្រុកទឹកឈូ ខេត្តកំពត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកសពបានប្រគល់ជូន បងប្អូនសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។ អ្នករួមដំណើរមានឈ្មោះ ឈិន លៀង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំក្រាំងអំពិល របួសធ្ងន់ បានបញ្ជូនទៅពេទ្យកំពត។
២/រថយន្តម៉ាក HINO (ហ៊ីណូ )ពណ៌ស ផ្លាកលេខ ភ្នំពេញ 3E-4130 សណ្តោងរ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ 4A-5000 ធ្វើដំណើរពីកើតទៅលិច បន្ទាប់ពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។ ចំណែកវត្ថុតាង រក្សាអធិការដ្ឋាននគរបាលស្រុកដងទង់៕

មតិយោបល់