ត្បូងឃ្មុំ: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣៥នាទី មានករណីក្មេងស្រី២នាក់ បាននាំគ្នាទៅលេងទឹករណ្តៅដីមួយកន្លែង បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ បង្កការភ្ញាកផ្អើលកើតឡើង ស្ថិតនៅខាងត្បូងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះ យឿន បញ្ញា អាយុ១១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មូលហេតុ៖ បណ្តាលមកពីចុះលេងទឹករណ្តៅដី ។
ក្រោយកើតកម្លាំងសម្ថកិច្ចស្រុកត្បូងឃ្មុំ ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លាប់ដោយសារលង់ទឹករណ្តៅដីពិតប្រកដមែន ហើយប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់