ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី នៅចំណុចមុខធនាគាវឌ្ឍនៈ (គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទស្រី អាយុ ២៩ឆ្នាំ បានដើរម្នាក់ឯងដោយមានស្ពាយកាបូបចំហៀងមួយក្នុងនោះមានសម្ភារៈមួយចំនួន ក្នុងពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះហើយរត់គេចខ្លួនបាត់ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌឿន ដាវីត យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ដើម្បីសាកសួរតែម្តង ។

ជនសង្ស័យឈ្មោះ ឌឿន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ក្រុម១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កម្មការនីរោចក្រ ។

វត្ថុតាងចាប់យក៖
-កាបូបស្ពាយចំហៀង ពណ៌ខ្មៅចំនួន ០១
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២
-កាតប.ស.សចំនួន ០១
-កាតចាក់វ៉ាក់សាំង
-កាតធនាគារវីងចំនួន ០១
-កាតសម្គាល់ខ្លួនបុគ្គលិកក្រោនចំនួន ០១ និងសម្ភារៈមួយចំនួនទៀត (របស់ជនរងគ្រោះឈ្មោះ នី ស្រីតូច ហើយសមត្ថកិច្ចយើងបានប្រគល់ជូនជនរងគ្រោះវិញ ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់