ព័ត៌មានជាតិ

ការស្រាវជ្រាវបង្ក្រាបជនសង្ស័យ ៣នាក់ ករណីទទួលផលចោរកម្ម

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០២០វេលា​ម៉ោង១៥:៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះ ទៅកាន់លំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ នួន ស៊ីណាត ភេទ ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដ ព្រះសីហនុ។ជាលទ្ធផលក្រុមប្រតិបត្ដិការ បានប្រមូលសម្ភារវត្ថុតាងនិងនាំខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការ តាមនីតិវិធី ។ *ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ផ្ទះ) មានទីលំនៅក្រុម៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ(ប្ដី) ។ ២-ឈ្មោះ ង៉ាន ភៀវ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធ)។ ៣-ឈ្មោះ ហ៊ាន ស៊ីប៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ (កូន) ។ ជនសង្ស័យទាំង៣នាក់នេះជាម្ចាស់ទីតាំង ជាប់ពាក់ព័ន្ធនឹងករណីទទួលបញ្ចាំខុសច្បាប់ និងទទួលផលចោរកម្ម ។ *-វត្ថុតាងចាប់យកបាន៖ -ម៉ូតូ១៧ គ្រឿង -រថយន្ដ១គ្រឿង ម៉ាកVisto ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-7830 ។ -ស្លាកលេខរថយន្ដ៣សន្លឹក(លេខ ខ.ម ២សន្លឹក) -សម្ភារជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន -បញ្ជីទិញ-លក់ម៉ូតូ១ក្បាល -កាតគ្រីម៉ូតូចំនួន៤សន្លឹក និង -ប័ណ្ណបើកបររថយន្ដ៣សន្លឹក។ ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់កំពុងបន្ដនីតិវិធី ។

មតិយោបល់