យោងតាមពាក្យចចាមអារ៉ាមថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុន Samsung មានផែនការណ៍បង្កើតកម្មវិធីថ្មីមួយមានលក្ខណៈដូចគ្នាទៅនឹង Apple Pay ដើម្បីដណ្ដឹមទីផ្សារ Apple។
សារព័ត៌មាន Re/code បានដកស្រង់នូវសំដីរបស់ជនអាណាមិកម្នាក់ថា ក្រុមហ៊ុន Samsung គ្រោងបង្កើតសេវាកម្មមួយមានឈ្មោះថា “LoopPay” ដែលមានលក្ខណៈស្រដៀងនឹង Apple Pay។ ក្រុមអ្នកវិភាគបានលើកឡើងថា បើសិនជា Samsung បង្កើតវាពិតមែន អាចដំណើរការល្អប្រសើរជាង Apple ព្រោះថា ស្មាតហ្វូន Samsung លក់បានច្រើនជាង Apple។
គួរបញ្ជាក់ផងដែរថា Apple Pay ត្រូវបានធនាគារជិត ៩០ភាគរយនៅអាមេរិក បានយល់ព្រមដាក់បញ្ចូលសេវាកម្មមួយនេះសម្រាប់ទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ៕
ព័ត៌មានជាតិ
មតិយោបល់