ព័ត៌មានជាតិ

អគ្គិភ័យឆេះរថយន្តដឹកអេតចាយនៅស្រុកអូរាំងឪ

ត្បូងឃ្មុំ: នៅល្ងាច ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី មានករណីភ្លើងឆេះសំភារះអេតចាយនៅលើរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ២.៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ក្នុងទិសដៅពី ឃុំ ព្រៃព្នៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
មូលហេតុ: ឆ្លងចរន្តអាគុយអេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត មិនមានការប្រុងប្រយ័ត្ន
ការខូចខាត សម្ភារះលើរថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។
សរុបការខូចខាតសម្ភារះអេតចាយមួយចំនួន ប្រហែល ៣០% ។
ហេតុការខាងលើមាន រថយន្តអគ្គីភ័យស្រុកស្វាយអន្ទរ ប្រើប្រាស់អស់ទឹកចំនួន ០៣ឡាន ។
បច្ចុប្បន្ន: អគ្គីភ័យបានរលត់ទាំងស្រុង៕

 

មតិយោបល់