ព័ត៌មានជាតិ

Bayern Munich លុតបិសាចក្រហម ៣ – ១ ឲ្យធ្លាក់ចេញពី ក្របខណ្ឌ Champions League

អាល្លឹម៉ង់ ៖ ម្ចាស់ជើង​ឯក​អឺរ៉ុប Bayern Munich បាន​តាមពីក្រោយ ដោយ​ប្រើយុទ្ធសាស្ត្រ​ខ្វះចន្លោះបិសាចក្រហម ដោយ​ ​លុត​ក្លិបអង់គ្លេសមួយនេះដោយលទ្ធផល ៣ – ១ កាលពីរាត្រីរំលងអធ្រាត​យប់មិញនេះ ខណៈដែល​​ប្រកួតជើងទី ១ បានត្រឹមតែ ស្មើ ១- ១ ក្នុងក្របខណ្ឌ Champions League ។ សរុប​លទ្ធផល​ទាំងពីរជើង Bayern Munich ឈ្នះបិសាចក្រហម ៤ – ២ ។​
bayern-munich-celebrate-manchester-united_3117975
បន្ទាំប់ពីមិនអាច​ស្វែងរកគ្រាប់នៅតង់ទី ១ ដោយ​បិសាចក្រហម​បាននាំមុខដោយលទ្ធផល ១ – ០ ដោយលីឡាករ សញ្ជាតបារាំង Evra ។នៅតង់ទី ២ Bayern Munich ធ្វើបានយ៉ាង​ល្អដោយសាកសម​ជាម្ចាស់ទឹកដី ដោយបំបែកពងមាន់ភ្ញៀវ នៅនាទី ៥៩ ដោយកីឡាករ Mandzukic កីឡាករ Muller នៅនាទី ៦៧ និង Robben នៅនាទី ៧៦ ។​

លទ្ធផល​នេះ ជាក់ណាស់ បិសាចក្រហមមិនអាចនឹងបន្តដំណើរទៅកាន់វគ្គបន្តបាននោះទេ ដោយ​រអិលខ្លួន ​វេចស្ពាយ​បង្វេច​ដើរចេញពី ក្របខណ្ឌ Champions League ។​ ដូច​​ការ​រំពឹង​ទុករបស់អ្នកវិភាគកាលពីដើមរដូវកាល ក្នុងអំឡុងពេល David Moyes មក​កាន់កាប់នោះ គេបានវិភាគថា បិសាចក្រហម នឹង​មិនទទួលបាន​ពាន់អ្វីសោះឡើយនៅរដូវកាលនេះ ដោយពេលនេះវាបាន​ក្លាយជាការពិត ខណៈដែល ក្របខណ្ឌ EPL ស្ថិតនៅលេខរៀងទី ៧ ក្នុងតារាងនោះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់