ព័ត៌មានជាតិ

ជនប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅក្នុងបរិវេណវត្តកៀនស្វាយក្នុង ផ្លូវលំ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

១-ជនសង្ស័យឈ្មោះ ទី ច័ន្ទបូរ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ២-ឈ្មោះ ភិន ច័ន្ទដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៣-ឈ្មោះ រស់ ចាន់ថន ភេទ ស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតក្រាម ពណ៌សថ្លា០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកហុងដាសង់កូរ៉េ ពណ៌ក្រហម លេខតួ+លេខម៉ាស៊ីនគ្មាន,គ្មានផ្លាកលេខ (ម៉ូតូចាស់) ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់