ភ្នំពេញៈ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ បានចូលទៅលក់ម៉ូតូ តែពេលបានលុយហើយ បែរជាខ្ចប់លុយថ្លៃលក់ម៉ូតូ និងម៉ូតូដែលលក់បាននោះ បម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច យកមកសួរនាំបន្ដ ស្ថិតនៅចំណុចផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា បុរសខាងលើបានយកម៉ូតូមួយគ្រឿងម៉ាកសងឌ្រីម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FP ~9571 មកលក់ដោយចរចាតម្លៃលក់ជាម្ចាស់ហាង ក្នុងពេលចរចានោះ បុរសខាងលើ ក៏យល់ព្រមលក់ក្នុងតម្លៃ៨២០$ ខណៈពេលដែលម្ចាស់ទិញលក់ម៉ូតូយកលុយមករាប់ប្រគល់អោយហើយ បែរជាបុរសដែរយកម៉ូតូលក់នោះខ្ចប់លុយថ្លៃលក់ម៉ូតូនិងម៉ូតូដែលលក់នោះ បម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច យកមកសួរនាំបន្ដ។
ប្រភពដដែលបានបន្ដទៀតថា បុរសនោះទំនងជាមានបញ្ហាមិនប្រក្រតីអាចប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច មិនព្រមឡើងទៅប៉ុស្តិ៍ប៉ូលិសឡើយ ។
ទោះបីយ៉ាងណា ចុងក្រោយសមត្ថកិច្ចបានប្រើមធ្យោបាយ ចាប់បុរសរូបនេះ ឡើងទៅប៉ុស្តិ៍ប៉ូលិសទាល់តែបាន រួចក៏ហៅម្ចាស់ទីតាំងទិញលក់ម៉ូតូដើម្បីសាកសួរផងដែរ៕
មតិយោបល់