ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ករណីលួចគាស់ទំលុះទំលាយ និងកាត់ខ្សែភ្លើងអុបទិច

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានបទបញ្ជារបស់ឯកឧត្ដម គួច ចម្រើន អភិបាល នៃគណ:អភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រម ទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ និងក្រោយពីទទួលបណ្តឹងរាយការណ៍ពីក្រុមហ៊ុន ឌុយរ៉ាល់ អេឡិចត្រិច ជុំវិញករណីលួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ដែលតបណ្ដាញបំភ្លឺតាមមហាវិថីនានា នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងការងារតបណ្ដាញអគ្គិសនីបំភ្លឺតាមដងផ្លូវ ទូទាំងខេត្ដព្រះសីហនុ នាពេលកន្លងមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធករណីលួចគាត់ទម្លុះទម្លាយ និងកាត់ខ្សែភ្លើងអ៊ុបទិច នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦នឹង២០នាទីព្រឹក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង (ក្រុងព្រះសីហនុ២កន្លែង, ស្រុកព្រៃនប់៣កន្លែង)។

លោកស្នងការបន្តថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានបង្ក្រាបលើទីតាំងចំនួន២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។

១-ទីតាំង៖ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ ឃាត់ខ្លួនជនសង្ស័យ០៥នាក់៖
១-ឈ្មោះ ញ៉ិល មាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ (មា្ចស់ទីតាំង)។
២-ឈ្មោះ ណុន ណេត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធម្ចាស់ទីតាំង)។
៣-ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)។
៤-ឈ្មោះ ពៅ ភស្ដី ហៅតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (កម្មករ)។
៥-ឈ្មោះ ឈី ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)។
សម្ភារវត្ថុតាងចាប់យក៖ សំបកខ្សែភ្លើងម៉ាក THIPHA ចំនួន១បាវ (ជារបស់ក្រុមហ៊ុនឌុយវ៉ាល់អេឡិចត្រិច)។

២-ទីតាំង ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ១២នាក់៖
១-ឈ្មោះ ហេង ភា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីខាងលើ(ជាអ្នកកាន់ កាប់កន្លែងទិញអេតចាយ)។
២-ឈ្មោះ ដិក គីមមាន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ(ជាប្រពន្ធរបស់ឈ្មោះ ហេង ភា)។
៣-ឈ្មោះ ឃួន សារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤-ឈ្មោះ ពៅ ថុនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៥-ឈ្មោះ នាង សាវន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មេរ មានស្រុកកំណើតនៅភូមិស្រម័រ ឃុំត្រពាំងស្រែ ស្រុកមេសា ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៦-ឈ្មោះ ម៉ៅ ម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៧-ឈ្មោះ ប៊ន ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៨-ឈ្មោះ សា ទឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៩-ឈ្មោះ ប៊ុក តេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១០-ឈ្មោះ សេង រិន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១១-ឈ្មោះ សេង ចាន់យ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១២-ឈ្មោះ ស្មុក ស្មន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យក៖ ស្ពាន់ខ្សែភ្លើងទំងន់១៥គីឡូក្រាម ម៉ាកTHIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច។

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការតាមច្បាប់ ៕

មតិយោបល់