ព័ត៌មានជាតិ

ផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុងនៅស្រុកភ្នំព្រឹកដោយសារ…

បាត់ដំបង: ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១និង៥០ នាទីរសៀល ស្ថិតនៅក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះ ០១ ខ្នង ទំហំ ៥មx៧ម (ឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ អ៊ុន ធុន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ែម វ៉ាង ភេទ ស្រី អាយុ ៤៧ ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ ។

សម្ភារ: ខូចខាត រួម មាន ៖
– ឆេះទូរទស្សន៍ ០១ គ្រឿង
– ឆេះគ្រែដេក ចំនួន ០៤
– ឆេះទូរស័ព្ទ ចំនួន ០១ គ្រឿង
– ឆេះប្រាក់ដុល្លាចំនួន ៨០០ ដុល្លារ
– ឆេះសម្ភារក្នុងផ្ទះមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវឆ្ងាយ និងទទួលដំណឹងយឺតពេល ៕

 

មតិយោបល់