ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ខ្ទេចនៅខេត្តព្រៃវែង

ព្រៃវែង: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣០ នាទីរសៀល នៅចំនុចភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង មានករណីគ្រោះអគ្គីភ័យភ្លិងឆេះផ្ទះប្រជាពលរដ្ឋ ម្ចាស់ផ្ទះឈ្មោះ ណុល ណាត ភេទ ប្រុស អាយុ ៤២ ឆ្នាំ ប្រពន្ធឈ្មោះ អាង ឡូត អាយុ ៣៧ ឆ្នាំ ។
រងការខូចខាត :
– ផ្ទះមួយខ្នង ទំហំ ៧ម៉ែត x ៨ម៉ែត ឈើប្រក់ក្បឿង ជញ្ជាំងក្តា
– ស្រូវ ២០០ គីឡូ អង្ករ ១០០ គីឡូ
– សម្ភារ: ទូរទស្ស សំលៀកបំពាក់
– ម៉ាសុីនដេរ ០៧ គ្រឿង
សរុបប្រហែល : ១៥,០០០ ដុល្លា ស្មើ និង ៦០,០០០,០០០ ៛ ។
មូលហេតុនៃការឆេះ ដោយស្តាប់តាមការបំភ្លឺរបស់លោកយាយ យ៉ាត ដែលត្រូវជាម្តាយជនរងគ្រោះ ( នៅចាំផ្ទះ ) បានបញ្ជាក់ថាបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
+ ក្នុងនោះសមត្ថកិច្ចបានជួយពន្លត់ទាន់ពេលវេលា មិនបង្ក ឲ្យ ឆ្លងទៅដល់ អ្នក ជិត ខាង ឡេីយ ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន៕

 

មតិយោបល់