បាត់ដំបងៈ នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០ នាទី នៅ ចំណុច ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង មានករណី(ឆក់ទូរសព្ទដៃ)មួយ កេីត ឡេីង ដែលករណីនេះបង្កដោយជនសង័្សយ ចំនួន០២នាក់ប្រេីប្រាស់ម៉ូតូមួយគ្រឿងជា មធ្យោ បាយធ្វេី សកម្មភាព (ឆក់ទូរស័ព្ទដៃ)ពី ជនរងគ្រោះឈ្មោះ សុខ សីណា ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ ដំបង ខេត្ត បាត់ដំបង ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ។
ពេលកំពុងធ្វេីសកម្មភាពនេះ ដោយការស្រែកឆោរឡោពីជនរងគ្រោះនិងមហាជននៅកន្លែងកេីតហេតុផង ជនសង័្សយបានជិះគេចខ្លួន យ៉ាងលឿនរហូតទៅបុកជាមួយរថយន្ត មួយគ្រឿង នៅ ទីនោះ ទៅមុខលែងរួចនឹងត្រូវបានប្រជា ពល រដ្ឋ ជនងគ្រោះឃាត់ខ្លួនបានភ្លាមៗ។
-ជនសង័្សយទាំងពីរនាក់នោះគឺ៖
១ -ឈ្មោះ សុងហេង សៀងហៃ ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
២ -ឈ្មោះ ផុន សារាន បាត់ដំបងហៅ តឿ ភេទប្រុ ស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
*- ទូរសព្ទ ដៃ មួយ គ្រឿង ម៉ាក Iphone X ពណ៌ ស( ជារបស់ ជនរងគ្រោះ )
នៅក្រោយពេលបញ្ជូនខ្លួនជនសង័្សយទាំងពីរ នាក់ មកស្នងការដ្ឋាននគរបាលខេត្តធ្វេីការសាក សួរ ស្រាវជ្រាវជនសង័្សយទាំងពីរនាក់ បា ន សារ ភាពថាពួកគេពិតជាបានធ្វេីសកម្ម ភាព( ឆក់ ទូរ ស័ព្ទ ដៃ)របស់ជនរងគ្រោះខាងលេីប្រាកដ មែន ។
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេ នីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ ន គរ បា លព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលដែលមានលោក វរសេនីយ៍ទោ ឈឿង គឹមសុង ជានាយ ការិយា ល័យរៀបចំសំណុំរឿង បញ្ជូនជនសង័្សយទាំងពីរ នាក់ទៅកាន់តុលាការខេត្តបាត់ដំបង ចាត់ការតាម ផ្លូវច្បាប់ រីឯវត្ថុតាង(ទូរស័ព្ទដៃ )បានប្រគល់ជូនទៅជនរងគ្រោះវិញ៕
មតិយោបល់