ព័ត៌មានជាតិ

ជាប់ពន្ធនាគារម្តងហើយមិនរាង ឥឡូវជាប់ទៀត! បន្ទាប់ពីចូល លួច ទ្រព្យសម្បត្តិក្នុងមន្ទីរ ពេទ្យ ខេត្ត

កោះកុងៈ កាលនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង៥និង០០នាទីល្ងាច ប៉ុស្តិ៍នគរបាលស្មាច់មានជ័យ នៃ អធិការ ដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ បានទទួលពាក្យបណ្ដឹងពី ប្រជាពលរដ្ឋ ឈ្មោះ ហេង អៀក ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅវរ៣០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ត្រូវបានជនមិនស្គាល់មុខបានលួចកាបូបខ្លួន ដែល នៅ ក្នុង នោះមាន កាបូបស្ពាយ១ – ទូរស័ព្ទ១គ្រឿង លុយ៧០,០០០៛,២២០បាត – លោហធាតុពណ៌មាស – ខ្សែក១ខ្សែរ – ចិញ្ចៀន ១វង់ និងឯកសារមួយចំនួន។
ក្រោយទទួលពាក្យបណ្ដឹង ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត កម្លាំង អធិការ ក្រុង ខេមរភូមិន្ទ ធ្វើ ការ ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនមុខ សង្ស័យ ១ នាក់ ឈ្មោះ ទេព ផល្លី ហៅធី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់។

បច្ចុប្បន្ន ករណីនេះ កម្លាំងយើងបានបំពេញសំណុំរឿង ចាត់ការ តាម និតិ វិធី ច្បាប់ .

គួរបញ្ជាក់ផង ដែរថា កាលេពី ៣ឆ្នាំមុន ជន សង្ស័យ រូបនេះ បានធ្វើ សកម្មភាព លួចទូរស័ព្វនៅមន្ទីរពេទ្យខេត្ត តែ ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន ជាប់ពន្ធនាគារម្តង ឥឡូវ នេះលួចការបូបនៅមន្ទីរពេទ្យម្តងទៀត៕

 

មតិយោបល់