ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ លួចម៉ាស៊ីនត្រជាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២ និង៤០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់ នៅចំណុចបរិវេណអគារលេខ១៥៧៩ ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ០៣នាក់៖១-ឈ្មោះ ហេង ចន្ទ័រង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកដំបូក ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មានសារធាតុញៀន) , ២-ឈ្មោះ វ៉ាន់ នីពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបិទម៉ូតូ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (មានសារធាតុញៀន) ,៣-ឈ្មោះ លី ពិសី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) បានប៉ុនប៉ងលួចម៉ាស៊ីនត្រជាក់របស់ជនរងគ្រោះឈ្មោះ ឈ្មោះ ចេង សុភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាគ្លូប៊ល ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារ:បាត់បង់គ្មាន , សម្ភារ:បន្សល់ទុក កន្ត្រៃយ៍០១ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេភ្នំពេញ 1GZ-2785 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់