កំពង់ឆ្នាំងៈ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបបានករណីរក្សាទុក ជួញដូរ និងចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៤០នាទី ។
ជាលទ្ធផលបង្ក្រាប បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងវត្ថុតាងរួមមាន៖១-ឈ្មោះ កែវ សំណាង (ហៅស្រស់) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកណ្ដាលសង្កាត់/ក្រុងកំពង់ឆ្នាំង ។
២-ឈ្មោះ អ៊ុន ផារី ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្រពន្ធ) កែវ សំណាង មានទីលំនៅស្នាក់នៅជាមួយគ្នា ។ ៣-ឈ្មោះ ជា សាពួន ភេទប្រុស អាយុ៣០ឆ្នាំ (ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ០៣កញ្ចប់ (កញ្ចប់តូច០២) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ ទូរស័ព្ទ ០២គ្រឿង ដាវកែច្នៃ ០២ដើម និងសម្ភារ:ឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់