ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងចំណោម ៧នាក់ ករណីហិង្សាដោយចេតនា

កណ្ដាលៈ នៅថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ ២នាក់៖
១.ឈ្មោះ ឡន វាចា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( មានរបួសក្បាល១កន្លែងពក)។
២.ឈ្មោះ ឡន ភក្រ្តា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (មានរបួសក្បាល២កន្លែងពក ចេះតែក្អួតសម្រាកព្យាលនៅពេទ្យភ្នំពេញ)។

ជនសង្ស័យចំនួន ៧នាក់៖
១.ឈ្មោះ ចំរើន ម៉េងលី ហៅ ខ្លី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ សុធារ៉ា សុខហួត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣.ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាភ្លើង មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។
៤.ឈ្មោះ សំណាង រតនា ហៅ លាង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៥.ឈ្មោះ ម៉ី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រត់គេចខ្លួន)។
៦.ឈ្មោះ ជាតិ ដារ៉ូ ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រត់គេចខ្លួន)។
៧.ឈ្មោះ យ៉ា ភេទ ប្រុស អាយុប្រហែល ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (រត់គេចខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន ។

សភាពនៃរឿងហេតុ៖ នៅកំឡុងខែ៤ ឆ្នាំ២០២០ ក្រុមជនសង្ស័យនេះធ្លាប់មានទំនាស់ជាមួយជនរងគ្រោះទាំង ២នាក់ ម្តងមកហើយ រហូតដល់ថ្ងៃទី២១.០២.២០២១ វេលាម៉ោង១០.៣០នាទីព្រឹក ជនរងគ្រោះ បានជិះម៉ូតូឌុបគ្នាទៅលេងផ្ទះមិត្តភក្តិ នៅភូមិព្រែកលួង ឃុំព្រែកលួង រហូតដល់ម៉ោង៤.៣០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចផ្លូវកែងមុខមណ្ឌលសុខភាពព្រែកលួង ក្រុមជនសង្ស័យទាំង ៧នាក់ ជិះម៉ូតូ ៣គ្រឿង ឃើញជនរងគ្រោះ ជិះម៉ូតូដេញតាម ដល់ចំណុចមុខវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ក្រុមជនសង្ស័យដេញតាមទាន់បានយកខ្សែក្រវ៉ាត់ព្រួតវាយជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ឡន វាចា ត្រូវពីរខ្សែក្រវ៉ាត់របួសពកក្បាល
និងត្រូវជនរងគ្រោះឈ្មោះ ឡន ភក្រ្តា រងរបួលក្បាល ១កន្លែងពក។ ដល់ថ្ងៃទី២២.០២.២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ កម្លាំងប៉ុស្តិ៍ស្វាយជ្រំ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់