ព័ត៌មានជាតិ

ជិះម៉ូតូទៅដាក់មងពេលមេឃកំពុងភ្លៀងរលឹមត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

កំពង់ធំ: នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៤និង១៥នាទីមានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ស្ថិតនៅចំណុចព្រៃអ្នកតា ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ពុត សូ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក។

មូលហេតុ: ជនរងគ្រោះជិះម៉ូតូទៅដាក់មងពេលមេឃកំពុងភ្លៀងរលឹម។
ក្រោយកើតហេតុបន្ទាប់ពីពិនិត្យកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញរួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់