ព័ត៌មានជាតិ

ក្មេងស្រី៣នាក់បានចេញពីរៀន បបួលគ្នាចុះងូតទឹកស្រះលេងកណ្តាលវាលស្រែ បណ្តាលឲ្យលិចលង់ស្លាប់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីលង់ទឹក បណ្តាលឲ្យក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ នៅចំណុចស្រះទឹកណ្តាលវាលស្រែ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ស៊ុ សេងហួលី ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ១១ ភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានចេញពីរៀន នៅសាលាបឋមសិក្សាត្រពាំងសិលា ហើយបានធ្វើដំណើរមកផ្ទះជាមួយក្មេងស្រីចំនួន០៣នាក់ទៀត ។ ពេលមកដល់ចំណុចស្រះទឹកកើតហេតុខាងលើ ក៏បបួលគ្នាងូតទឹកលេង បន្ទាប់មកក៏បណ្តាលឲ្យលង់ទឹកក្មេងស្រីម្នាក់ (សព) លិចក្នុងស្រះបាត់ ។

ពេលឃើញដូច្នេះក្មេងស្រី០៣នាក់ បានរត់ទៅប្រាប់ឪពុកម្ដាយ (សព) ក្រោយទទួលដំណឹងភ្លាម ពួកគាត់បានរត់ទៅកន្លែងកើតហេតុ (ស្រះទឹក) នាំគ្នាចុះរាវរកក៏ប្រទះឃើញក្មេងរងគ្រោះ (សព) រួចនាំយកទៅសង្គ្រោះនៅគ្លីនិចឯកជន ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីរងគ្រោះ (សព) បានស្លាប់បាត់ទៅហើយ ។ រួចក្រុមគ្រួសារក៏នាំយកសពត្រឡប់មកផ្ទះវិញ និង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយពីការត្រួពិនិត្យកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញរួចមក បានបញ្ជាក់ថា ក្មេងស្រីរគ្រោះ(សព)ពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន ។

បច្ចុប្បន្ន៖ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់