ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទីរសៀល ស្ថិតលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក នីសាន់ ប្រភេទបែនធុនធំ ពណ៌ស្វាយ ពាក់ផ្លាកលេខ ចង្កូតស្តាំ TK-0197 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត C110 ស៊េរីឆ្នាំ2019 ពណ៌ខៀវ-ស ពាក់ផ្លាកលេខ តាកែវ 1W-8328 បើកបរដោយឈ្មោះ ស៊ុ សុខ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ករណីខាងលើបណ្តាលមកពីការមិនគោរពសិទ្ធិអាទិភាព៕

មតិយោបល់