ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាម្នាក់ គ្រាន់តែក្រុមគ្រួសារ ស្តីបន្ទោសរឿងដើរលេង រត់ទៅចងកសម្លាប់ខ្លួន

តាកែវៈ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៨និង៥០នាទី មានករណីមួយកើតឡើងឈ្មោះ ម៉ុល មាលា ភេទស្រី​​ អាយុ២០ឆ្នាំ មុខរបរសិស្ស ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានទៅចងកនៅក្នុងបន្ទប់ទឹកខាងកើតផ្ទះ របស់ខ្លួនមានចំងាយ១៥ម៉ែត្រ និងក្រមា ពណ៌ស្វាយ ចងកំពស់ ២ម៉ែត្រ
បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

តាមសម្តីរបស់ក្រុមគ្រួសារសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ បានដើរលេងបាត់ពីផ្ទះ ហើយក្រុមគ្រួសារស្តីបន្ទោខ្លះៗ ដើម្បីអប់រំឲ្យល្អ ។ ក្រុមគ្រួសារមិននឹកស្មានដល់ថា កូនស្រីរបស់គាត់គិតខ្លី រត់ទៅចងកសម្លាប់ខ្លួនបែបនេះ ។

មួលហេតុ៖ រឿងក្រុមគ្រួសារ ស្តីបន្ទោសបន្តិចបន្តួច ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពតាមលក្ខណៈបច្ចេកទេស ទើបសមត្ថកិច្ចសន្និដ្ឋានបានថា ឈ្មោះ ម៉ុល មាលា ពិតជាស្លាប់ចងកដោយខ្លួនឯងពិតប្រាកដមែន ។

សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់