ព័ត៌មានជាតិ

រថយន្ត នីសាន់ បុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៣

កំពត: នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ រថយន្តមួយគ្រឿង បានបុកបុរសម្នាក់ កំពុងដើរឆ្លងថ្នល់នៅផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៦និង១១៧ ស្ថិតនៅភូមិស្នោតូច ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តបង្កមួយគ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២BG1921 អ្នកបើកបរឈ្មោះ រ៉ុង សូសាតូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកែវក្រសាំង សង្កាត់ព្រៃធំ ក្រុងកែប ខេត្កកែប ។ ចំណែកជនរងគ្រោះឈ្មោះ​ នួន នីម ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិកោះឫស្សី ត្រពាំងបី ឈូក កំពត បានរងរបួសធ្ងន់ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឈូក ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់