ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ២-ឈ្មោះ ទ្រមុច ស៊ីណូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ដកហូតវត្ថុតាង៖ ក្រាមសថ្លា០៨កូនថង់តូច , ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់