ស្ត្រីជនជាតិម៉ាឡេស៊ីមា្នក់បានបាត់បង់ជីវិតបន្ទាប់ពីនាងបានធ្វើការវះកាត់សុដន់ តែគ្រួសារបស់នាងមិនបានដឹងឡើយ។
លោកស្រី Jan Lim Mei Jiuna អាយុ ៤៦ ឆ្នាំ បានចាក់ចេញពីផ្ទះតាំងពីព្រឹកព្រលឹម ដើម្បីធ្វើដំណើរទៅវះកាត់សុដន់នៅកន្លែងគ្រឿងសំអាងមួយ ប៉ុន្តែគាត់មិនអាចត្រលប់មកផ្ទះ ដើម្បីញុំាអាហារពេលល្ងាចជាមួយនឹងគ្រួសាររបស់គាត់នោះទេ។
ស្ត្រីវ័យ ៤៦ ឆ្នាំ រូបនេះបានជូនដំណឹងដល់កូនពីរនាក់ថាខ្លួនបានស្លាប់ កាលពីថ្ងៃទី ៨ ខែ មិថុនា កន្លងទៅ បន្ទាប់ពីធ្វើការវះកាត់បន្តឹងសុដន់នៅមជ្ឈមណ្ឌលសម្បទាមួយ នៅក្នុង Petaling Jaya ប្រទេសម៉ាឡេស៊ី។
យើងបានរងចាំនាងនៅផ្ទះ ដើម្បីទទួលទូរស័ព្ទ និងសាររបស់នាង ខណៈដែលនាងនៅមន្ទីរពេទ្យ ។ ខាង Thes Star បានដកស្រង់សម្តីរបស់ប្តីនាងថា “នាងបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ”។
លោក Fong ដែលជាប្តីរបស់ស្ត្រីជនរងគ្រោះបានឲ្យដឹងថា លោកមិនបានដឹងថា ប្រពន្ធរបស់ខ្លួនមានបំណងចង់វះកាត់សុដន់ទាល់តែសោះ ។ម្យ៉ាងវិញទៀតលោកក៏មិនដែលឮនាងនិយាយប្រាប់ថាចង់វះកាត់ពីមុនឡើយ និងសមាជិកក្នុងគ្រួសារនរណាម្នាក់ក៏មិនបានដឹងដែរ។
ប្រភពព័ត៌មានពីប៉ូលិស កាលពីថ្ងៃសៅរ៍ កន្លងទៅបានឲ្យដឹងថា គ្រួសាររបស់គាត់ មិនបានដឹងសញ្ញាអ្វីដែលកើតឡើងក្នុងអំឡុងពេលវះកាត់នៅមន្ទីរពេទ្យនោះឡើយ។
ប្តីរបស់នាងបាននិយាយថាក្រុមគ្រួសាររបស់លោកនឹងដាក់ពាក្យបណ្តឹងទៅក្រសួងសុខាភិបាល ក្នុងពេលឆាប់ៗ ដោយធ្វើការវះកាត់លើសាកសព ដើម្បីឲ្យដឹងលទ្ធផលថាយ៉ាងម៉េច។
ប្រធានសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី លោក Datuk Noor Hisham Abdullah បាននិយាយថា ក្រសួងនឹងស្វែងរកព័ត៌មានបន្ថែមអំពីនេះ ដល់ជនរងគ្រោះ ប្រសិនបើខាងកន្លែងសំអាងដែលធ្វើការវះកាត់នោះ គ្មានគុណសម្បត្តិគ្រប់គ្រាន់ដែលបង្ករឲ្យអ្នកស្រីវ័យ ៤៦ ឆ្នាំ ស្លាប់៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/breast_zps47f8b458.jpg
Jan Lim Mei Jiuna អាយុ ៤៦ ឆ្នាំ
មតិយោបល់