ព័ត៌មានជាតិ

ខ្លា​កូនកាត់​តោ​មាន​ទម្ងន់​ដល់​ទៅ ៩២២ ផោន​

​ខ្លា​មួយ​ក្បាល​ដែល​ធំ​មហិមា មាន​ទម្ងន់​រហូត​ដល់​ទៅ ៩២២ ផោន ស្មើរ​នឹង ៤១៨ គីឡូក្រាម ដែល​រស់នៅ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ នៃ​តំបន់ Safari ភាគខាងត្បូង​រដ្ឋ Carolina ដែល​គេ​ឲ្យ​រហ័ស​នាម​ថា​ជា​ខ្លាធំ​បំផុត​លើ​ពិភពលោក ព្រោះ​វា​ជា​កូនកាត់​ខ្លា និង​តោ​។​
Tiger
​ការប្រកាស​ជា​សាធារណៈ នូវ​កំណត់ត្រា​នៅក្នុង​សៀវភៅ Guinness នឹង​ធ្វើឡើង​នៅ​ឆ្នាំក្រោយ​។ សត្វ​មួយ​ក្បាល​នេះ​មាន​ប្រវែង ១០ ហ្វីត​ស្មើរនឹង​៣​ម៉ែត្រ និង​កំពស់ ៤៩ អ៊ីង​ស្មើរ​នឹង ១.២៥​ម៉ែត្រ ហើយ​មាន​ទម្ងន់​៩២២​ផោន​ស្មើនឹង ៤១៨​គីឡូក្រាម​។

​មេបា​របស់ Ligers គឺជា​សត្វ​តោ និង​ខ្លា​ញី​មួយ​ក្បាល ប៉ុន្តែ​កូនកាត់​មួយ​ក្បាល​នេះ មាន​មាឌធំ​ជាង​មេបា​របស់​វា​ទ្វេរ​ដង​។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់ Ligers ហើយ​វា​ត្រូវបាន​ក្រុម​អភិរក្ស​ស្វ​ព្រៃ​ធ្វើ​ការហ្វឹកហាត់​ជារៀង​រាល់ថ្ងៃ​៕
​ទស្សានាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់