ព័ត៌មានជាតិ

កូនស្រវឹងស្រារដុតផ្ទះខ្ទេច

កំពង់ធំ: ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលាម៉ោង៤និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិសេរីសុខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
-ម្ចាស់ឈ្មោះ ប៉ិច ហុន ភេទស្រី អាយុ៦៣ឆ្នាំ
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៥មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៥មx០៧ម
-កង់ចំនួន០២គ្រឿង
-ទូរទស្សន៍ចំនួន០១គ្រឿង
-សម្ភារប្រើប្រាស់មួយចំនួនទៀត។
មូលហេតុ: បណ្តាលមកពីឈ្មោះ ពេជ្រ ល័ក្ខ អាយុ៣៦ឆ្នាំត្រូវជាកូនស្រវឹងស្រាដុតផ្ទះ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនិង០៤ម៉ែត្រគុប រលត់ទាំងស្រុង៕

 

មតិយោបល់