ព័ត៌មានជាតិ

តៃកុង បើកវ៉ាជែង ទៅកៀររថយន្តវីរៈប៊ុនថាំ ដឹកអ្នកដំណើរ រួចបន្តបុកបង្កាន់ដៃស្ពានជ្រោយចង្វា រងការខូចខាត

ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង អ្នកបើកបរស្រវឹងបើកលឿនវ៉ាស្តាំ​រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ​មិនផុតបណ្តាលឲ្យកៀររថយន្ដនោះ ទៅអែបកៀនបង្កាន់ដៃស្ពានហើយរថយន្តព្រូសដដែលនោះ ក៏បន្តទៅបុកនិងបង្កាន់ដៃស្ពានបន្ថែមទៀត បណ្តាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BE-7294 បើកបរនិងរួមដំណើរដោយបុរស២នាក់ និងស្ត្រីម្នាក់ ចំណែករថយន្តរងការខូចខាតទាំងស្រុងមួយកំណាត់មុខ។

ចំណែករថយន្តរងគ្រោះវិញ ជាប្រភេទរថយន្តធុនធំដឹកអ្នកដំណើរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ពណ៌ស លាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 3E-6505 រងការខូចខាតតិចតួចមួយកំណាត់មុខ។

យោងតាមប្រភពត៌មានពីតៃកុងរថយន្ដរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់កំពុងបើករថយន្តឡើងស្ពានជ្រោយចង្វាចាស់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណៈធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏មានរថយន្តតូយ៉ូតាព្រូសបង្កខាងលើធ្វើដំណើរស្របទិសគ្នា ពីក្រោយមកក្នុងល្បឿនលឿន ហើយវ៉ាស្តាំរថយន្តគាត់មិនផុតក៏រ៉េចង្កូតមកខាងឆ្វេង កៀររថយន្ដគាត់ទៅអែបកៀនបង្កាន់ដៃស្ពាន ហើយតូយ៉ូតាព្រូសដដែលនោះ មិនទាន់អស់ល្បឿន ក៏បន្តទៅបុកនិងបង្កាន់ដៃស្ពានបន្ថែមទៀតបណ្តាលឲ្យរថយន្តនៅទទឹងច្រង៉ាងពីមុខរថយន្តគាត់ រងការខូចខាតមួយកំណាត់មុខទាំងស្រុង និងកំពិតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកបង្កាន់ដៃស្ពានរងការបាក់ដែកមួយប្រឡោះធំតែមិនបណ្ដាលឲ្យនរណាម្នាក់​ រងរបួសឡើយនៅក្នុងហេតុការណ៍ខាងលើនេះ។

បន្ទាប់ពីបង្កហេតុរថយន្ដតូយ៉ូតាព្រូសដឹងខ្លួនខុ​និងបានឲ្យតំណាងចេញមុខដោះស្រាយជំនួស ដោយពួកគេដោះស្រាយបញ្ចប់រឿងជាមួយរថយន្តរងគ្រោះនៅនិងកន្លែងកើតហេតុ ដោយសងថ្លៃជួសជុលទៅតាមទំហំ នៃការខូចខាត​នៅសល់តែថ្លៃខូចខាត បង្កាន់ដៃស្ពាន​មិនទាន់អាចដោះស្រាយ​បានរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ ៕

មតិយោបល់