ព័ត៌មានជាតិ

Iniesta បញ្ជាក់ពីអារម្មណ៍ឈឺចាប់បំផុតពេលឃើញ Messi ពាក់អាវ PSG

 

បរទេស៖ អតីតកីឡាករឆ្នើមនិងក៏ជាវិរៈបុរសរបស់ក្លឹបម្នាក់ផងដែរនោះ Xavi Iniesta នៅសប្តាហ៍នេះបានធ្វើការលើកឡើងអំពីភាពភ្ញាក់ផ្អើលរបស់លោកចំពោះព័ត៌មាននៃការចាកចេញរបស់កំពូលកីឡាករមិត្តរួមក្លឹប Lionel Messi ទោះបីជាបានមានវត្តមាននៅទីនេះអស់រយៈពេល២១ឆ្នាំទៅហើយក្តី។

លោក Iniesta បាននិយាយថាលោកពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ដែលបានឃើញ Messi លេងឲ្យក្លឹបផ្សេងដែលមិនមែនជា Barcelona ហើយកុងត្រាជាផ្លូវការគឺត្រូវបានធ្វើឡើងរួចទៅហើយកាលពីយប់មិញនេះនៅក្នុងប្រទេសបារាំង។

គួរឲ្យដឹងដែរថា Messi នឹងចុះកុងត្រារយៈពេល២ឆ្នាំព្រមជាមួយនឹងជម្រើសបន្តថែម១ឆ្នាំទៀតដោយក្នុងនោះនឹងទទួលបានប្រាក់កម្រៃរហូតទៅដល់៣០លានផោនក្នុងមួយឆ្នាំដែលវាបានធ្វើឲ្យអ្នកគាំទ្រក្លឹប Barcelona និងមនុស្សជាច្រើនទៀតនៅពិភពបាល់ទាត់ឈឺចាប់មិននឹកស្មានដល់ដូចគ្នាផងដែរ៕

មតិយោបល់