ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងស្រា ជិះម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យបែកមុខហូរឈាម រងរបួសធ្ងន់

កោះកុង: នៅយប់ថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងម៉ោង១០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ ។ ជនរងគ្រោះឈ្មោះ ផន ទិវា ភេទប្រុស អាយុ២០ឆ្នាំ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅកោះកុង ៕

មតិយោបល់