កណ្ដាលៈ ក្រោយពីធ្វើសកម្មភាពកាប់ប្រហារយុវជនម្នាក់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមនៅលើផ្ទះ ហើយជនដៃដល់បានរត់គេចខ្លួន មិនបានប៉ុន្មានម៉ោងផង ឃាតកដៃឆៅរូបនោះ ក៏ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ។ ពាក់ព័ន្ធនឹងឃាតកម្មនេះ សមត្ថកិច្ចមិនទាន់ប្រាប់ពីមូលហេតុនៅឡើយទេ។
សូមរំលឹកថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានយុវជនម្នាក់ប្រដាប់ដោយកាំបិតផ្គាក់ ចូលទៅកាប់ប្រហារយុវជនម្នាក់ ដល់ក្នុងផ្ទះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។
ទីតាំងកើតហេតុខាងលើ គឺស្ថិតចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្តឹង ខេត្តកណ្ដាល៕
https://youtu.be/gmbnFQD03II
https://youtu.be/LpBnJgEhCt4
មតិយោបល់