ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: កាលពីថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល បង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ១ករណី នៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្រីម្នាក់មាន៖
១.ឈ្មោះ ឌឹម ស្រីចាន់ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
២.ឈ្មោះ ស៊ុន ច័ន្ទវិច្ឆិកា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
៣.ឈ្មោះ សេត ផាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លា ៨កញ្ចប់
-និងឧបករណ៍សម្រាប់ជក់ ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ករណីនេះកម្លាំងបាន បំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

មតិយោបល់