ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចស្តុបថ្នល់បត់តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីម៉ូតូបើកបុករថយន្ត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់។

ម៉ូតូ PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1ID-8338 អ្នកបើកបរមិនស្គាល់ឈ្មោះ ។
រថយន្តម៉ាក កាមារី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2066 អ្នកបើកបរមិនស្គាល់ឈ្មោះ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ម៉ូតូខាងលើ ធ្វើដំណើរពីជើងទៅត្បូង ទាំងបំពានភ្លើងស្ដុប ស្រាប់តែជ្រុលទៅបុករថយន្ត ដែលកំពុងធ្វើដំណើរពីលិចទៅកើត យ៉ាងពេញទំហឹង ផ្នែកខាងឆ្វេង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ និងយានជំនិះរងការខូចខាតទាំងសងខាង។ ភ្លាមៗ ជនរងគ្រោះត្រូវបាន ឡានសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់