ព័ត៌មានជាតិ

ព្រោះតែករណីមួយនេះ! ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង៣០នាទី កម្លាំងនគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួច (លួចលុយខ្មែរចំនួន៥២០,០០០៛ (ហាសិបពីម៉ឺនរៀល) និងប្រាក់ដុល្លារចំនួន៤០០$ (បួនរយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ផ្លូវ២៦៥ ក្រុមទី៣៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សាំង អូន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវ៦៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ លុយខ្មែរចំនួន៥២០,០០០៛ (ហាសិបពីម៉ឺនរៀល) និងប្រាក់ដុល្លារចំនួន៤០០$ (បួនរយដុល្លារអាមេរិក) (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើលួច) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់