តាកែវៈ កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានចុះធ្វើរដ្ឋបាលចំហរ សហការជាមួយម្ចាស់ ផ្ទះសំណាក់រ៉ែមាស មានទីតាំងស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយមានការសង្ស័យ បន្ទប់លេខ១០២ ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១កញ្ចប់ធំ និង០៥កញ្ចប់តូច និងធ្វើការឃាត់ ០២នាក់ ដែលមាន :
១- ឈ្មោះ ឡុង ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបាន ទូរស័ព្ទ ០១ គ្រឿង ម៉ូតូ ០១គ្រឿង និងក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ០១កញ្ចប់ធំ និង០៥កញ្ចប់តូច។
២- ឈ្មោះ ឆុន បូរិន ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ជាមុខសញ្ញា ជួញដូរសារធាតុញៀនខុសច្បាប់៕
មតិយោបល់