ព័ត៌មានជាតិ

ករណីចោរលួច សត្វក្របី ៥ក្បាល នៅស្រុកមុខកំពូល

កណ្ដាល: នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទីទៀបភ្លឺ មានករណីអំពើលួច សត្វក្របី ត្រង់ចំណុចក្នុងក្រោលក្រោយផ្ទះរបស់ជនរង
គ្រោះស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ អុន សុខជា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិឃុំកើតហេតុ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
*ការបាត់បង់
-សត្វក្របី ០៥ក្បាល ឈ្មោល០១ក្បាល។
*វត្ថុតាងចាប់យក៖
-កាំបិតចុងស្រួចដងជ័រ ០១។

សភាពនៃរឿងហេតុ៖ ជនរងគ្រោះ និងប្ដី បានចិញ្ចឹមសត្វក្របីចំនួន ០៧ក្បាល មេ០៤ ក្បាលកូន ០២ក្បាល ឈ្មោល០១ក្បាល ហើយកន្លងមក ជនរងគ្រោះនិងប្ដី ជារៀងរាល់ម៉ោង០៥ទៅម៉ោង ០៦.០០នាទីព្រឹក បានយកសត្វក្របីដែលខ្លួនចិញ្ចឹមចេញពីក្រោល ទៅចង និងលែងឲ្យស៊ីស្មៅនៅក្រោយផ្ទះជារៀងរាល់ថ្ងៃ រហូតវេលា ម៉ោង៥.០០នាទីល្ងាច ទើបយកសត្វក្របីរបស់ខ្លួនចូលក្រោលវិញ។
លុះនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥.០០នាទី ជនរងគ្រោះបានយកសត្វក្របីចូលក្រោល និងចង
ទ្វាររបងខាងក្រោយផ្ទះបិទ ដូចរាល់ថ្ងៃ រួចក៏មកដាំបាយហូបជាមួយក្រុមគ្រួសារ បន្ទាប់មកជនរងគ្រោះនិងប្តីបាននាំគ្នាទៅកម្មវិធីផ្ទះ បង ឈ្មោះ អុន វិចិត្ត (បង្កក់កូនក្មួយ) ហើយមានការផឹកស៊ីនៅទីនោះ រហូតដល់វេលាម៉ោង៩.០០នាទី ជនរងគ្រោះក៏ដើរមកផ្ទះមុនប្តីដើម្បីមើលកូន ពេលមក
ដល់ផ្ទះ ក៏ទៅមើលសត្វក្របីនៅក្នុងក្រោល ឃើញសត្វក្របីនៅធម្មតាហើយជនរងគ្រោះក៏ទៅដេកនៅលើផ្ទះជាមួយកូន។ លុះដល់ម៉ោង១១.០០នាទី ប្ដីជនរងគ្រោះ មកពីកន្លែងកម្មវិធីវិញ ពេលមកដល់ផ្ទះ ក៍ទៅមើលសត្វក្របីរបស់ខ្លួនហើយឃើញនៅក្នុងក្រោលទាំងអស់ធម្មតា រួចក៏ដើរទៅដេកនៅលើផ្ទះជាមួយប្រពន្ធកូន។ លុះដល់វេលាម៉ោង៥.៤០នាទីព្រឹក ជនរងគ្រោះដាស់ប្ដីឲ្យ យកសត្វក្របីចេញពីក្រោលទៅចងឲ្យស៊ីស្មៅនៅដូចរាល់ថ្ងៃ ក្រោយមក ប្ដីក៏ត្រឡប់មកវិញប្រាប់ជនរងគ្រោះថា៖ ក្របី
យើងបាត់អស់ហើយ ផ្អើលឆោឡោទូរស័ព្ទប្រាប់បងប្អូន ចែកផ្លូវគ្នាដើររក និងទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្ដិ៍
នគរបាលរដ្ឋបាលសំបូរមាស ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍បានទទួលព័ត៌មានមកកម្លាំងប៉ុស្តិ៍បានបានសហការ
ជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុកចុះទៅដល់កន្លែងកើតហេតុ ជួយស្វែងរកមុខសញ្ញា និងរកសត្វក្របីជាមួយជនរងគ្រោះ ហើយក៏បានរកឃើញកូនក្របីចំនួន០២ក្បាល បាត់សត្វក្របីមេចំនួន០៤ក្បាលនិងឈ្មោលចំនួន០១ក្បាល។

ករណីនេះជំនាញ និងប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវរកមុខសញ្ញា ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់