ព័ត៌មានជាតិ

សត្វ​បក្សី ចម្លែក លាក់​ខ្លួន​ក្នុង​ក្រុងភ្នំពេញ ដែល​រកឃើញ​ដោយ អង្គការ WWF

ប្រភេទ​បក្សី​ថ្មី​មួយ ដែល​គេ​រកឃើញ​លាក់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ គឺជា​សត្វ​មួយ​ក្នុង​ចំ ណោម​ប្រភេទ​សត្វ​ថ្មី​ទាំង ១៥ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​ពិពណ៌នា​ក្នុង​របាយការណ៍​ថ្មី​មួយ​ស្តី អំពី​ការរកឃើញ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ថ្មី​របស់​អង្គការ WWF ដែល​មានឈ្មោះ​ថា “​មេគង្គ​ដ៏ អាថ៌កំបាំង​” ។​

​បក្សី​ដែល​ខាង​អង្គការ WWF រកឃើញ​នោះដែរ មានឈ្មោះ ថា Cambodian Tailorbird (Orthotomus chaktomuk) ដោយ​គេ​ធ្លាប់​ប្រទះឃើញ​ម្តង​ក្នុង​ឆ្នាំ ២០០៩ ក្នុងអំឡុង​ត្រួតពិនិត្យ ជំងឺ​គ្រុនផ្តាសាយ​បក្សី ។ អ្វី​ដែល​ធ្វើឲ្យ​គេ​គិត​ថា​វា​ជា​ប្រភេទ​បក្សី ថ្មី ដោយ​ពឹងផ្អែក​ទៅលើ ការ​ធ្វើ​ការវិនិច្ឆ័យ​ជា​បន្តបន្ទាប់​ទៅ​លើ​រោម​បក្សី ចំរៀង និង​ពូជ របស់ វា​បាន​កំណត់​ថា​សត្វ O. chaktomuk គឺជា​ប្រភេទ​សត្វ​ដែល​ថ្មី​។​
បក​គំហើញ​ថ្មី ស្តី​ពី​សត្វ​និង​រុក្ខជាតិ ដែល​មាន​លក្ខណៈ​ចម្លែក និង ស្រស់ស្អាត ខាង​អង្គការ WWF ក៏​បាន​ចាញ់​ផ្សាយ ស្របពេល​ជាមួយនឹង​ទិវា​បរិស្ថាន​ពិភពលោក​។​
​កាលពី​ឆ្នាំ ២០១២ និង ២០១៣ ខាង WWF បាន​រក​ឃើញ​សត្វ​ចម្លែកៗ នៅ​មហា​តំបន់​ទន្លេមេគង្គ ដោយ​ក្នុង​នោះ​មាន ត្វ​តុកកែ​ថ្មី​ម្យ៉ាង សត្វ​ត្រី​ដែល​ប្រើ ក្បាល​សម្រាប់​រួមភេទ ត្វ​ពីងពាង​អត់​ភ្នែក ដែល​រស់នៅ​ក្នុង​ល្អាង និង សត្វ​កំប្រុក​ម្យ៉ាង ដែល​អាច​ហោះ​បាន ដែល​ជា​ពពួកសត្វ​ក្នុងចំណោម សត្វ​ទាំង ៣៦៧ ប្រភេទ ។​

​សត្វ​កំប្រុក​ម្យ៉ាង ដែល​អាច​ហោះ​បាន ត្រូវបាន​គេ​ប្រទះឃើញ នៅលើ​ទីផ្សារ លក់​សាច់​សត្វព្រៃ ក្នុង​ប្រទេស​ឡាវ ដោយ​មាន​រោម​ពណ៌​ក្រហម សាយ​ស ខុសប្លែក​ពី​កំប្រុក​ធម្មតា ។​
​លោក​បណ្ឌិត Gray បានឲ្យដឹងថា ព្រៃ​ទំនាប​ត្រូ​ពិក​ស្ថិតនៅ​ក្នុង​ចំណោម​ដែន​ជម្រក ដែល​កំពុង​រង​ការគំរាមកំហែង បំផុត​ក្នុង​ពិភពលោក ដោយសារ​សំពាធ​ពី​មនុស្ស ដូច​ជា​ការ កាប់​ព្រៃ និង​ការ​រិច​រិល ។ ប្រភេទ​សត្វ​ចម្លែកៗ ដែល​ត្រូវបាន គេ​រកឃើញ​នេះ និង​ប្រភេទ​សត្វ ដទៃ​ទៀត​ជាច្រើន បាន និង​កំពុង​ទទួល រង​ការគំរាមកំហែង​នៅក្នុង​ដែន​ជម្រក ដែល​បាន​រួម តូច​ទៅៗ​យ៉ាង​ឆាប់រហ័ស​បន្តិច​ម្តងៗ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/cambodian-tailorbird-how-did-this-colourful-creature-pass-un-noticed_zps86054ebb.jpg

មតិយោបល់