ព័ត៌មានជាតិ

ឈប់ភាន់ច្រឡំ! ករណីក្មេងប្រុសម្នាក់មាន (វិទ្យុទាក់ទង) នៅកន្លែងមន្រ្តីនគរបាលបំពេញភារកិច្ច

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេសបងប្អូនដែលនិយមប្រើ ប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ពិនិត្យឃើញព័ត៌មានតាមបណ្តាញសង្គមបានបង្ហោះរូបភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាល នៅខេត្តបាត់ដំបង ដោយមានភ្ជាប់រូបភាពក្មេងប្រុ សម្នាក់មាន(វិទ្យុទាក់ទង)នៅជាប់ខ្លួនផង។

តាមរយៈរូបភាព មួយនេះ មហាជនមួយចំនួនក្នុងបណ្តាញសង្គមលោក មានការចាប់អារម្មណ៍ និងមានចម្ងល់ ថាតើរូបភាពក្មេងប្រុសម្នាក់ដែលមាន (វិទ្យុទាក់ទង) នៅជាប់ខ្លួនហើយមានវត្តមាន នៅកន្លែងមន្រ្តីនគរបាលបំពេញភារកិច្ចនោះតើគាត់មានភារកិច្ចអ្វីដែរ?។

នៅថ្ងៃដដែលនេះក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទំនាក់ទំនងជាមួយ ក្មេងប្រុសរូបនោះរួមជាមួយម្តាយ របស់គាត់ផងដើម្បីធ្វើការបំភ្លឺជូនសាធារណជន ចំពោះករណីនេះ ដូចមានខ្លឹមសារទាំងស្រុងនៅក្នុងឃ្លីបវីដេអូខាងក្រោមនេះ។ ប៉ុន្តែមុនពេល សាធារណជនលោក តាមដានទស្សនានូវឃ្លីប វីដេអូរនេះ សូមបញ្ជាក់ជូនដូចខាងក្រោម៖

១-សមត្ថកិច្ចនគរបាលមិនបានប្រើក្មេងប្រុសដូចក្នុងរូបភាពផ្សព្វផ្សាយ ឱ្យមកធ្វើជាភ្នាក់ងារផ្តល់ព័ត៌មាន ពីករណីល្មើសច្បាប់ចរាចរណ៍ដល់មន្រ្តីនគរបាលចរាចរណ៍នោះទេព្រោះមានមន្រ្តីនគរ បាលគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីនិងភារកិច្ចនេះហើយ។
២-វត្តមានរបស់ក្មេងប្រុសរូបនេះនៅកន្លែងសមត្ថកិច្ចបំពេញភារកិច្ច គឺគាត់មកដោយខ្លួនគាត់ផ្ទាល់ ហើយវិទ្យុទាក់ទងដែលមាននៅជាប់ខ្លួនគាត់ នោះគឺជាវិទ្យុទាក់ទង(ខូចប្រើមិនកើតទេ)។
៣-សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការទទួលរងនូវផាកពិន័យរបស់មន្រ្តីនគរបាលចរាចរណ៍។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានពិសេសបងប្អូនដែល និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបហើយឈប់មានការភាន់ច្រឡំ និងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុតសូមអរគុណ ៕

មតិយោបល់