បន្ទាយមានជ័យៈ នៅវេលាម៉ោង៩និង២៣នាទីនាពេលយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ មានករណីអំពើហិង្សាមួយកើតឡើង បុរសម្នាក់បានលែងលះគ្នា ជាមួយប្រពន្ធបានរយៈពេលជាង១០ថ្ងៃ ហើយបែរជាមានចិត្តប្រច័ណ្ឌជាមួយស្ត្រីជាប្រពន្ធ បានយកកាំបិតកាប់មិនញញើតដៃ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ ឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យឈ្មោះ ហាន តៃ ភេទប្រុសអាយុ៤៩ឆ្នាំ ត្រូវជាអតីតស្វាមី របស់ស្រី្តរងគ្រោះ ។
ករណីខាងលើនេះ ជនរងគ្រោះត្រូវជនសង្ស័យកាប់បណ្តាលឲ្យរងរបួសចំនួន០៥កន្លែង៖ ត្រូវមុខចំច្រមុះមកត្រចៀក,មាត់មកថ្គាម ,ស្មាខាងស្តាំ, កញ្ចឹងក , កំភួនដៃឆ្វេង យ៉ាងធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមង្គលបូរី ដើម្បីព្យាបាលបន្ទាន់ផងដែរ ។ ចំណែកសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដើម្បីចាប់យកមកផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់