ព័ត៌មានជាតិ

រថយន្តលាយបេតុងធ្លាក់ផុតផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទាំងថ្ងៃ នៅខណ្ឌសែនសុខ

ភ្នំពេញ: រថយន្តលាយបេតុងមួយគ្រឿងបានក្រឡាប់ផ្ងាជើងទាំងព្រឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តលាយបេតុងខាងលើពាក់ផ្លាកលេខ ភ្នំពេញ 5A-1758 ធ្វើដំណើរទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុបានជៀសរថយន្តមួយគ្រឿងទៀតដែលមកបញ្រ្ចាសទិសគ្នា ក៏ជ្រុលកង់ធ្លាក់ផុតផ្លូវបណ្តាលឲ្យក្រឡាប់តែម្តង ហេតុការខាងលើពុំបង្កឲ្យមានអ្នករងរបួសឡើយ ខូចខាតតែសម្ភារតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុតំណាងរបស់រថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់