ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានសហការជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយឈ្មោះ ធី សុវណ្ណ ( ហៅ ដា ) ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ រ៉ូត រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលអោយបែក (របួសធ្ងន់) នៅចំណុចភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះបានឲ្យដឹងថា ករណីហិង្សានេះ បណ្តាលមកពីទំនាស់ពាក្យសំដីគ្នា ករណីហិង្សានេះ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួននិងបញ្ជូនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំនីតិវិធីបន្តចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន ៕
មតិយោបល់