ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ ខណ:ពេលជនរងគ្រោះ កំពុងអង្គុយលេង នៅរមណីយដ្ឋានវត្តភ្នំ រួចប្រគល់ឱ្យបក្ខពួកយកទៅបាត់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ចំណុចរមណីយដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សន ញ៉ាញ់ អាយុ២៦ឆ្នាំ ស្នាក់នៅក្បែរវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ហើយក៏មិនបានដាក់ពាក្យបណ្តឹងដែរ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកកម្សាន្តលេង នៅចំណុចវត្តភ្នំ ខណ:កំពុងអង្គុយលេងនៅមុខជណ្តើរ ឡើងទៅរមណីយដ្ឋានវត្តភ្នំ ស្រាប់តែជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីស្ត្រីរងគ្រោះរួចរត់ចេញពីកន្លែងកើតហេតុ ហើយហុចទូរស័ព្ទទៅគ្នាវា ហើយបានបន្តិចក្រោយមក ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង រីឯជនសង្ស័យជាអ្នកជិះម៉ូតូ បានគេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួនទៅចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់